សត្វក្តាន់ទឹក(Water Deer Or Vampire Deer)

សត្វក្តាន់ទឹក(Water Deer Or Vampire Deer)
គឺជាសត្វក្តាន់តូចមួយ ដែលមានរូបរាងស្រដៀងទៅនឹងសត្វក្តាន់ធម្មតា។ វាមានដើមកំណើតនៅប្រទេសចិន និងកូរ៉េ មានពីរប្រភេទរងគឺ ក្តាន់ទឹកចិន និងក្តាន់ទឹកកូរ៉េ។ វាមានឈ្មោះវិទ្យាសាស្ត្រថា Hydropotes inermis។ មានទំហំចន្លោះពី 82-106 សង់ទីម៉ែត្រ ប្រវែងកន្ទុយ 2.5-9 សង់ទីម៉ែត្រ កម្ពស់ស្មា 42-65 សង់ទីម៉ែត្រ។ ទំងន់សត្វឈ្មោលចន្លោះពី 12-18,5 គីឡូក្រាម និងសត្វញីចន្លោះពី 14-17,4 គីឡូក្រាម។ អាយុកាលរស់នៅត្រូវបានគេដឹងថាវារស់នៅយ៉ាងហោចណាស់បានប្រាំមួយឆ្នាំ។ ប្រភពដើម និងការចែកចាយសត្វក្តាន់ទឹកចិនមានដើមកំណើតនៅ E China (តំបន់ទំនាបទឹកជំនន់យ៉ាងសេ) និងប្រទេសកូរ៉េ។ អាហាររបស់សត្វក្តាន់ទឹក រួមមានដើមត្រែង ស្មៅក្រៀម បន្លែ និងផ្លែប័រ។ ការប្រមាញ់ និងការគំរាមកំហែងផ្សេងៗ សត្វក្តាន់ទឹកគឺងាយរងគ្រោះដោយសារសត្វធំៗស៊ីសាច់ជាអាហារដូចជា ខ្លារខិន កញ្ជ្រោង ខ្លាឃ្មុំ ឆ្កែចចក និងសកម្មភាពបបាញ់របស់មនុស្ស។ នៅក្នុងប្រទេសចិន សត្វក្តាន់ទឹកត្រូវបានរកឃើញនៅកោះ Zhoushan ក្នុង Zhejiang (600 ~ 800 ក្បាល), Jiangsu (500 ~ 1000 ក្បាល), Hubei, Henan, Anhui (500 ក្បាល), Guangdong, Fujian, Poyang បឹងក្នុង Jiangxi (1000 ក្បាល) សៀងហៃ និង ក្វាងស៊ី។ ឥឡូវនេះពួកវាបានផុតពូជនៅភាគខាងត្បូង និងខាងលិចប្រទេសចិនបាត់ទៅហើយ។ រក្សាសិទ្ធ @Camboanimals

Post a Comment

0 Comments