គ្រឿងប្រដាប់សំរាប់រាជ្យ ប្ញ បញ្ចកកុធភណ្ឌ
តាមសៀវភៅប្រជុំវប្បធម៌ទូទៅ ដែលរៀបចំដោយ លោក ឡុច ផ្លែងក្នុងឆ្នាំ១៩៧៣ បានសរសេរថា៖ ក្នុងពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរពីបុរាណមកត្រូវមានវត្ថុ៥យ៉ាង ហៅថារាជកកុធភណ្ឌ គឺគ្រឿងប្រដាប់សំរាប់រាជ្យ ប្ញ បញ្ចកកុធភណ្ឌមាន៖
១. ព្រះមហាមកុដ = មកុដរាជ
២. ព្រះវាលវីជនី = ផ្លិតរោមសត្វ
៣. ព្រះខ័នជ័យសិរី = ព្រះខ័នរាជ
៤. ព្រះស្វេតច្ឆ័ត្រ = ឆត្រសច្រើនថ្នាក់
៥. ព្រះសុវណ្ណបាទុកា = ស្បែកជើងមាស
ជាធម្មតាក្រុមព្រះបាគូជាអ្នកថែរក្សារបស់អស់ទាំងនេះក្នុងព្រះបរបមរាជវាំង។ ដោយហេតុនេះហើយបានជាក្នុងឯកសារប្រវត្តិសាស្រ្តខ្មែរយើងកន្លងមកមាននិយាយពីការជម្លៀសវត្ថុទាំងនេះចេញពីព្រះបរមរាជវាំងយកទៅលាក់ទុក ពេលមានសឹកសង្រ្គាមឈ្លានពានពីសត្រូវ ឬមានការជ្រែករាជពីជនក្បត់ ការធ្វើដូចនេះគឺដើម្បីបញ្ចៀសស្តេចដែលជ្រែករាជទាំងនោះ មិនអាចរៀបចំធ្វើពិធីរាជាភិសេកឡើងគ្រងរាជសម្បត្តិពេញលក្ខណៈច្បាប់ព្រោះគ្មានវត្ថុទាំង៥យ៉ាងនេះ។
យើងមិនដឺងថាវត្ថុទាំង៥យ៉ាងនេះ បានបាត់បង់ឬនៅសល់នោះទេមកទល់សព្វថ្ងៃ ។
Cradit: លោកគ្រូ TARA OM
(រូបភាព ព្រះមកុដរាជ និង ព្រះខន័រាជ ក្នុងឆ្នាំ១៩២០)
0 Comments