ព្រះទម្រង់លំពែងជ័យ

ព្រះទម្រង់លំពែងជ័យ៖
ជាលំពែងដងវែងដែលត្រូវបានធ្វើយ៉ាងល្អវិចិត្រដោយផ្លែលំពែងមានទំហំធំជាងលំពែងធម្មតានៅគល់ផ្លែធ្វើក្បាច់ជារូបរាហូបែរមុខទៅខាងដងមើលទៅឃើញដូចជាពាំមៀនលំពែង។ ទ្រនុងផ្លែមានក្បាច់ជាក្បាច់បុរាណនឹងក្បាច់ទងភ្ញីរហូតដល់ពាក់កណ្តាលផ្លែ ទើបផុតអស់ក្បាច់។ ព្រះលំពែងជ័យមានប្រវែងបណ្តោយផ្លែ ៥០សង់ទីម៉ែត្រទទឹងផ្លែវាស់ត្រង់កណ្តាល៤.៤សង់ទីម៉ែត្រមៀនដែកមានក្បាច់ហើយបញ្ចុះមាសពេញតាមចន្លោះទាំងនោះប្រវែង៣៦សង់ទីម៉ែត្រដងឈើស្រោបទង់ហ៑ា្វធ្វើជាថ្នាំងៗដូចថ្នាំងដើមអំពៅមានប្រវែង១៥៤សង់ទីម៉ែត្រប្រវែងសរុបទាំងអស់២៤០សង់ទីម៉ែត្រមានស្រោមមាសក្បាច់ភ្ញីនៅកណ្តាលមានរូបព្រះនារាយណ៍គង់លើគ្រុឌទាំងសងខាងចុងនិងដើមស្រោមបញ្ចុះថ្នាំពណ៍ក្រហមបៃតងខៀវ។ ព្រះទម្រង់លំពែងជ័យជាលំពែងដងវែងសម្រាប់ព្រះមហាក្សត្រក្នុងវេលាស្តេចយាងចេញធ្វើព្រះរាជសង្គ្រាមតម្រូវប្រើពេលស្តេចគង់លើដំរីសឹកឬរាជរថសឹក។លំពែងនេះត្រូវបានថែរក្សាដោយក្រុមបាគូរួមគ្នាជាមួយព្រះខ័នរាជ្យ។ មានសេចក្តីតំណាលក្នុងព្រះរាជពង្សាវតាថាលំពែងនេះមានប្រវត្តិជាប់ទាក់ទងនឹងរឿងតាត្រសក់ផ្អែម។ (ប្រភព ព្រះរាជពិធីទ្វាទសមាស ភាគ១) (រូបភាពផេកបុរាណាចារ្យ )

Post a Comment

0 Comments