អណ្តើកហ្លួងអណ្តើកហ្លួងជាប្រភេទអណ្តើកដែលមានមាឌធំជាងគេក្នុងចំណោមអណ្តើកនៅអាស៊ី វាមានទម្ងន់រហូតដល់៣០ គីឡូក្រាម។ សព្វថ្ងៃវាត្រូវបានគេដាក់បញ្ចូលក្នុងក្រុមសត្វជិតផុតពូជ ដែលហាមឃាត់ការចាប់ធ្វើចំណីអាហារនិងការជួញដូរ ។ នៅកម្ពុជាយើងគេកម្របានជួបវាណាស់ នៅឆ្នាំ២០០០ ក្រុមអ្នកជំនាញបានរកឃើញវត្តមានវា នៅស្ទឹងស្រែអំបិលខេត្តកោះកុង ដែលសព្វថ្ងៃស្ថិតក្នុងកិច្ចការអភិរក្ស។ ចំណុចសំខាន់របស់អណ្តើកនេះ គឺវាអាចរស់ក្នុងទឹកសាបក៏បាន ទឹកប្រៃក៏បាន ។ Cradit: TARA OM
0 Comments