សត្វទន្ទ្រីតធំ( Oriental Pratincole)

សត្វទន្ទ្រីតធំ( oriental pratincole)
សត្វទន្ទ្រីតធំ( oriental pratincole) មានឈ្មោះវិទ្យាសាស្ត្រថា Glareolinae។ វាមានជើងខ្លី ស្លាប និងកន្ទុយវែង ផ្នែកខាងខ្នង ក្បាល និងស្លាប មានពណ៌ត្នោត ចំពុះមានពណ៌ខ្មៅលាយក្រហម និងមានពណ៌ខ្មៅឆ្នូតពីភ្នែកម្ខាងទៅភ្នែកម្ខាងទៀតកាត់តាមករបស់វា។ វារស់នៅ និងរកចំណីក្នុងប្រទេសអូស្រ្តាលីនៅរដូវមិនបន្តរពូជ តាមការស្រាវជ្រាវរបស់អ្នកសិក្សាជនជាតិអូស្ត្រាលីបានរកឃើញថា វាបានធ្វើបម្លាស់ទីដ៏គួរអោយភ្ញាក់ផ្អើល រហូតដល់ 8000គីឡូម៉ែត មកពងកូននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវយើងជារៀងរាល់ឆ្នាំ។ ជាទូទៅទន្ទ្រីតធំញីមួយក្បាលអាចពងបាន 2 ទៅ 3គ្រាប់ ទន្រ្ទីតធំនេះធ្វើការបង្កកំណើតនៅតំបន់អភិរក្សយើងមុននឹងបំលាស់ទីកាត់ប្រទេសមួយចំនួនត្រលប់ទៅរកទីតាំងរកចំណីនារដូវមិនបន្តពួជវិញ។ រក្សាសិទ្ធដោយ@camboanimals

Post a Comment

0 Comments