សត្វស្ទាំង(Hawks)
សត្វស្ទាំង(Hawks) គឺជាក្រុមនៃសត្វបក្សីដែលមានទំហំមធ្យម។ (Hawks) ត្រូវបានចែកចេញជាច្រើនប្រភេទហើយមានទំហំខុសៗគ្នា។ ក្រុមសត្វប្រភេទនេះគឺជាសត្វស្លាបព្រៃដែលមានកន្ទុយវែង និងមើលឃើញបានឆ្ងាយ។ ស្ទាំងកន្ទុយក្រហម វាហើរបានក្នុងល្បឿន 190 គីឡូម៉ែត្រ/ម៉ោង។ វាមានទម្ងន់ជាមធ្យម 1,1 គីឡូក្រាម។ ប្រវែងស្លាបទាំងពីរលាតសន្ធឹងជាមធ្យម 1 ទៅ 1,5 ម៉ែត្រ និងមានប្រវែងខ្លួនជាមធ្យម 45 ទៅ 65 ស.ម។ ចំពោះនិមិត្តរូប ឬអត្តន័យពណ៌របស់សត្វស្ទាំងគឺ សត្វស្ទាំងពណ៌ស គឺជានិមិត្តរូបនៃសន្តិភាពនិងភាពសុខដុម ស្ទាំងខ្មៅ មានន័យថាការវង្វេងវង្វាន់ ហើយស្ទាំងក្រហម មានន័យថាអំណាច។ អំបូរសត្វស្លាបប្រភេទនេះគឺជាសត្វស្លាបដ៏ខ្លាំងនិងមានថាមពល។ ជើងរបស់ពួកវាត្រូវបានបំពាក់ដោយក្រញាំ កោងស្រួច សម្រាប់ចាប់សត្វ ហើយចំពុះដ៏រឹងមាំរបស់ពួកវាត្រូវបានវាប្រើសម្រាប់ខាំ និងហែកសាច់។ ជាធម្មតាវាចូលចិត្តរស់នៅកន្លែងដូចជា វាលខ្សាច់ និងវាលទំនាប ព្រោះវាងាយស្រួលក្នុងការស្វែងរកចាប់សត្វធ្វើជាចំណី។ ដោយសារពួកវាអាចរស់នៅគ្រប់ទីកន្លែងដូចនេះពួកវាអាចត្រូវបានគេរកឃើញនៅតំបន់ទំនាបភ្នំនិងតំបន់ត្រូពិកដែលមានសំណើម។ រក្សាសិទ្ធដោយ @camboanimals
0 Comments