ស្អុង

ស្អុង
ជាសត្វល្អិតមួយប្រភេទ ស្ថិតក្នុងអំបូរជាមួយឃ្មុំដែរ តែវាស្លូតជាងឃ្មុំ ។ វាមានមាឌតូចជាងឃ្មុំ ធ្វើសំបុកក្នុងរុន្ឋឈើ មិនធ្វើសំបុកលើប្រគៀបឈើដូចឃ្មុំទេ។ សំបុករបស់វាផលិតពីជាតិជរ័ឈើ ក្បាលទឹកដមមានរស់ជាតិផ្អែមលាយជូរតិចៗ ។ សំបុករបស់វា ចាស់បុរាណលោកយកមករំងាស់យកជាតិជរ័សំរាប់លាបរមាស់ដំបៅ ឯកាកសល់ពីរំងាស់គេប្រើជាចន្លុះដុតឆេះដូចជរ័ចុងដែរ ។ រីឯមួយពួកទៀតហៅថាព្រួត ព្រួតមានរូបរាងស្រដៀងគ្នានិងស្អុងដែរតែមាឌទ្រើសជាងស្អុង ប៉ុន្តែព្រួតរស់នៅធ្វើសំបុកនៅតាមក្រឡុកក្រលៀតដូចជាសំបកពាងចាស់ៗចោល រុន្ឋឈើចាស់ៗ ពេលខ្លះធ្វើសំបុកនៅក្នុងដី សំបុកវាមានរាងសណ្ឋានជាផ្លិតដូចឃ្មុំមានពណ៌ស ទឹកដមរស់ជាតិផ្អែមឡមៗ។ Cradit: TARA OM

Post a Comment

0 Comments