សត្វក្បាលធំពណ៍មាស(Pacific Golden Plover)សត្វក្បាលធំពណ៍មាស(Pacific Golden Plover) មានឈ្មោះវិទ្យាសាស្ត្រថា Pluvialis fulva នៅពេលពេញវ័យវាមានប្រវែង ២៣ ទៅដល់ ២៦ស.ម។ គេប្រទះឃើញមានពណ៌មាសគ្របដណ្ដប់ពីលើក្បាលនិងនៅលើស្លាប មុខ ចំពុះ ក ពោះ និងជើងមានពណ៌ខ្មៅដែលខណ្ឌគ្នាដោយពណ៌ស រវាងផ្នែកខាងលើ និង ផ្នែកខាងក្រោម។ វាស៊ីសត្វល្អិត និងផ្លែឈើជាអាហារ ហើយវាធ្វើសំបុកនៅលើដីដែលស្ងួត។ តាមការស្រាវជ្រាវបង្ហាញថា សត្វក្បាលធំពណ៍មាស ធ្វើការហោះហើរមិនឈប់ ដោយអាចហោះបាន ៤៨០០គ.ម ក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃ។
0 Comments